ថ្ងៃពុធ ០៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួម នាយសង្កាត់កំពង់លួង ផ្នែកក្រគរ យោធាខេត្ត មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងសរុប ១៩ នាក់ មធ្យោបាយកាណូតចំនួន០៤ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចជ្រោយស្ដី ឃុំ ក្បាលត្រាច ស្រុកក្រគរជាលទ្ធផល បាន ០១ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០៣ ខ្សែ ប្រវែង ១២០០ម៉ែត្រ
_ ក្បាលបរ ចំនួន ០៣ គ្រឿង
_ រឹបអូសបាន បង្គោលចំនួន ១៥០ ដើម
_ ចាក់លែងត្រីចំរុះ ២៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម