ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម បាន រៀបចំវគ្គបណ្តុះបណ្តាលតាមរយៈ Zoom ស្តីពីការបញ្ចូលទិន្នន័យ និងការតាមដានក្នុងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង ( MIS ) ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមសរុប ១៧នាក់/ស្រី ០២នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន៖
១.យល់ច្បាស់ និងអាចបញ្ចូលទិន្នន័យក្នុងប្រព័ន្ឋ MIS តាមទម្រង់ទាំងបួន (ការបញ្ចូលទិន្នន័យកសិករ ការបញ្ចូលទិន្នន័យការដំឡើង ការបញ្ចូលទិន្នន័យការវិភាគសេដ្ឋកិច្ច និងការ បញ្ចូលទិន្នន័យវគ្គបណ្តុះបណ្តាល)
២.ចេះពិនិត្យ និងកែតម្រូវទិន្នន័យក្នុងប្រព័ន្ឋ MIS។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម