ថ្ងៃសុក្រ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះចាក់វ៉ាក់សាំងគោ-ក្របី ជូនប្រជាពលរដ្ឋ បានចំនួន១១៥ ក្បាល នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្រុមការងារនឹងបន្តយុទ្ធនាការចាក់បន្ថែមទៀត នៅថ្ងៃបន្តបន្ទាប់ទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម