ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព ក្រូចពោធិ៍សាត់ នៅសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព ឯឧ ហូ សុីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងឯឧ ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត។ ព្រមទាំងមានការចូលរួមពីលោកអភិបាល អភិបាលរងស្រុក ក្រុង តំណាងមន្ទីរ អង្គភាព និងកសិករ សមាគមន៍អ្នកដាំក្រូចពោធិ៍សាត់សរុបចំនួនប្រមាណ ៦០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម