ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងប្រធានការិយាល័សហគមនកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានសហការណ៍ជាមួយ ក្រុមការងារនាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រមូលទិន្នន័យ និងវាយតម្លៃជនបទឆាប់រហ័ស (RRA) ដើម្បីវិភាគប្រព័ន្ធក្សេត្រ-បរិស្ថានឃុំ នៅទីតាំងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី មន្រ្តីការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន ក្រុមប្រឹក្សាឃុំ មេភូមិ ចាសព្រឹទ្ធាចារ្យ និងប្រជាកសិករ ២៧នាក់ ស្រី១៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម