ថ្ងៃពុធ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ខែ មករា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន កម្លាំងសង្កាត់កំពង់លួង យោធាខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ដ ដោយប្រើកម្លាំងសរុប២២ នាក់ មធ្យោបាយកាណូតចំនួន១០ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុចកោះទន្លាក្រាស់ រហូតដល់ព្រំប្រទល់ ពោធ៍សាត់- កំពង់ឆ្នាំងជាលទ្ធផល បាន ០១ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ១៦ ខ្សែ ប្រវែង ៦០០០ ម៉ែត្រ
_ ក្បាលបរចំនួន ៣ គ្រឿង
_ លូកងសាច់អួន ចំនួន ១៧ គ្រឿង
_ បង្គោលចំនួន ៨៣០ ដើម
_ ចាក់លែងត្រីចំរុះ ១០៥ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម