ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពដំណាំបន្លែសុវត្ថិភាព នៅចំការ កសិករឈ្មោះ អ៊ុន លក្ខិណា នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន ដាំបន្លែមានដូចជា ខាត់ណាផ្កា មានផ្ទៃដី៤អា( នៅក្នុងផ្ទះសំណាញ់ កំពុងប្រមូលផលបណ្តើរៗ ), ខាត់ណាផ្កា ផ្ទៃដី២០អា កំពុងថែទាំ។ ដំណាំខាត់ណាផ្កា អាចប្រមូលផលបាននៅអាយុ៦០ថ្ងៃ ទៅ ៦៥ថ្ងៃបន្ទាប់ពីដាំរួច។
។ គាត់បានដាំ ខាត់ណាដើម ផ្ទៃដី២០អា កំពុងថែទាំ និង ដាំត្រសក់ ផ្ទៃដី ២០អា (កំពុងថែទាំ)ផងដែរ។
បើតាមសេចក្តីរាយការណ៍ពីមន្រ្តីទីផ្សារ ពីតំលៃ លក់រាយបន្លែ,ត្រី និងសាច់សំខាន់ៗ ក្នុងផ្សារពោធិ៍សាត់ និងផ្សារភូពុយ
-បន្លែ ឆៃថាវ ១គ.ក្រ ថ្លៃ ១០០០៛,ម្រះ១គ.ក្រ ថ្លៃ ២០០០៛ ស្ពៃក្ដោប ១គ.ក្រ ថ្លៃ ២៦០០៛,ខាត់ណាដើម ១គ.ក្រ ថ្លៃ ២៥០០៛ ត្រសក់ ១គ.ក្រ ថ្លៃ ៥០០៛,សាលាដ៍ ១គ.ក្រ ថ្លៃ ៧៥០០៛
ប៉េងប៉ោះ ១គ.ក្រ ថ្លៃ ២៥០០៛,សណ្ដែកគួ ១គ.ក្រ ថ្លៃ ១៨០០៛
ត្រកួនចិន ១គ.ក្រ ថ្លៃ ២០០០៛ ,ស្ពៃខៀវ ១គ.ក្រ ថ្លៃ ១២០០៛
ផ្កាខាត់ណា ១គ.ក្រ ថ្លៃ ២៥០០៛,ស្ពៃតឿ ១គ.ក្រ ថ្លៃ ១៥០០៛
ស្ពៃចង្កឹះ ១គ.ក្រ ថ្លៃ ១២០០៛,ត្រប់មូល ១គ.ក្រ ថ្លៃ ៣០០០៛
ត្រប់វែង ១គ.ក្រ ថ្លៃ ១៨០០៛,ននោង ១គ.ក្រ ថ្លៃ ១០០០៛
ត្រឡាច ១គ.ក្រ ថ្លៃ ១៥០០៛ ,ល្ពៅ ១គ.ក្រ ថ្លៃ ១០០០៛
⁃ ត្រី , សាច់ :ត្រីរ៉ស់ចិញ្ចឹម ១គ.ក្រ ថ្លៃ ៨០០០៛,ត្រីឆ្ដោចិញ្ចឹម ១គ.ក្រ ថ្លៃ ១៥០០០៛,ត្រីអណ្ដែងលឿង ១គ.ក្រ ថ្លៃ ១០០០០៛ សាច់ជ្រូកសុទ្ធ ១គ.ក្រ ថ្លៃ ២០០០០៛,សាច់គោល្អ ១គ.ក្រ ថ្លៃ ៣៨០០០៛,សាច់មាន់ស្រែ ១គ.ក្រ ថ្លៃ ២៥០០០៛,សាច់ទា ១គ.ក្រ ថ្លៃ ១២ ០០០៛។
ចំពោះតំលៃបន្លែគ្រប់មុខសង្កេតឃើញថាតំលៃចុះថោក តិចតួច លើកលែងតែត្រសក់០១មុខ គត់ដែលតំលៃទាបបំផុត ពី១០០០រៀល/១គ.ក្រ មក ៥០០រៀល/១គ.ក្រ បើប្រៀបធៀបសប្តាហ៍មុន។