ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារ បានចុះត្រួតពិនិត្យការដាំបន្លែ របស់ កសិករ ពុំ សុខគាង ភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានអនុវត្តដាំបន្លែលើផ្ទៃដី ៥អា និងប្រមូលផលជាមធ្យម ៦០០គ.ក្រ ក្នុង១វគ្គផលិតកម្ម ចំពោះតំលៃននោងជ្រុង អាចលក់បាន នៅ ទីផ្សារ ១០០០រៀល-១២០០រៀល/០១គ.ក្រ ។ ក្រៅពីដាំននោង គាត់ក៍បានដាំសណ្តែកគួរ និងត្រសក់ផងដែរ ប៉ុន្តែនៅដំកាលថែទាំនៅឡើយ។លោកប្រធាន ណែនាំឱ្យកសិករចិញ្ចឹមសត្វ និង ចិញ្ចឹមត្រីបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ជៀសវាងអនុវត្តតែ០១មុខ មិនអាចទ្រទ្រង់ចំណាយប្រចាំថ្ងៃ បានទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម