មាតិកា
ការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ឃ៉ំ កំពង់លួង ស្រុកក្រគរ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
104

ថ្ងៃអង្គារ ៥រោច  ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ខែ កុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ 
និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយ គណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក ភ៉ំ វិមល នាយខណ្ឌ លោក ខាត់ ពុយ អភិបាល រងស្រុកក្រគរ ដោយមានការចូលរួម នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង  យោធាខេត្ត  កម្លាំងសរុប ១៥ នាក់ មធ្យោបាយកាណូតចំនួន០៣ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ឃ៉ំ កំពង់លួង ស្រុកក្រគរជាលទ្ធផល បាន ០១ករណី បំផ្លាញចោល ៖
 _ របាំងសាច់អួន ០៣ ខ្សែ ប្រវែង ១០០០ម៉ែត្រ
 _ ក្បាលបរ ចំនួន ០៣ គ្រឿង
 _ បង្គោលចំនួន ៣៥០ ដើម
 _ ចាក់លែងត្រីចំរុះ ២០គីឡូក្រាម។  
នាសៀលថ្ងៃដដែល លោក ភុំ វិមល នាយខណ្ឌ បាន ដឹកនាំ ផ្នែកជលផលក្រគរ សង្កាត់កំពង់លួង ចុះពិនិត្យស្ថានភាព ព្រៃលិចទឹក នៅឃុំ ក្បាលត្រាច ចាប់ពីចំនុចនិយាមកា X= 416831, Y=1387343 ដល់ X=417388 Y=1389255

ចំនួនអ្នកចូលទស្សនា
Flag Counter