ថ្ងៃពុធ ៦ រោច ខែ មាឃ ត្រូវនឹងថ្ងៃទី០៣កុម្ភៈ ២០២១ ក្រុមការងារចំរុះសង្កាត់រដ្ឋបាលជលផលកណ្ដៀងសហការណ៍ជាមួយយោធា ខេត្ត និងប៉ូលីស ស្រុក ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងព្រែកចារុះ ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បាន ប្រទះ ឃើញជនសង្ស័យកំពុងធ្វើនេសាទដោយ ឧបករណ៍ឆក់ ពេលនោះជនសង្ស័យបានដឹងខ្លួនក៍រត់ចូលព្រៃគេចខ្លួនបាត់ដោយបន្សល់ ទុកនូវវត្ថុតាង (បំផ្លាញចោល)៖
_អាគុយ ៤០ អំពែ ចំនួន ០២ គ្រឿង
_ ប្រដាប់បំលែងភ្លើងចំនួន ០២ គ្រឿង
_ ដងឆក់ប្រវែង ២ម ចំនួន ០៤ ដើម
_ខ្សែភ្លើងប្រវែង ១០ម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម