ថ្ងៃ សុក្រ ០៨ រោច ខែ មាឃ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ២០២១ ផ្នែករដ្ឋបាលជលផល រាំងទិលបានចេញប្រតិបត្តិការនៅចំណុចក្បាលជ្រោយស្វាយ ( ព្រែកអណ្តើក)ភូមិដីរនាត ឃុំមេទឹក ស្រុកបាកានបានប្រទះឃើញការនេសាទ ដោយឧបករណ៏ទំនើប ផ្នែករដ្ឋបាលជលផលបានធ្វើការបំផ្លាញចោលវត្ថុតាង០១ករណីនៅនឹងកន្លែង រួមមានក្បាល បរចំនួន០៦គ្រឿង,របាំងសាច់អួនក្រលាញឹកប្រវែង៨០០ម,បង្គោលចម្រឹង ចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចំនួន១២គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម