ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំតម្រងទិសការងារអនុវត្តន៍ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ដោយមានការចូលរួមពីសំណាក់ មន្ត្រីកម្មវិធី ASPIRE ខេត្ត មន្ត្រីទីផ្សារ និងមន្រ្តីសម្របសម្រួល តំណាងខណ្ឌរដ្ឋបាលជលផល និងមន្រ្តីទទួលបន្ទុកអនុវត្តសកម្មភាព ប្រធានក្រុមការងារ ASPIRE ថ្នាក់ស្រុក និងមន្ត្រីទទួលបន្ទុកទូទាត់ឯកសារ ទីប្រឹក្សាកម្មវិធី ASPIRE ខេត្ត CEWs ក្រុមហ៊ុន PPP មិត្តកសិករចំណាន MKC អង្កការ EPDO កិច្ចសន្យាខាងក្រៅ CO សរុបចំនួន ៦០រូប/ស្រី ២០រូប។ កិច្ចប្រជុំនេះក្នុងគោលបំណង ១.បង្ហាញពីផែនការសកម្មភាពនិងថវិកា ឆ្នាំ២០២១ ២.ពិភាក្សាកំណត់តំបន់គោលដៅអនុវត្តបណ្តុំអាជីវកម្មចំនួន០៦ ៣.រំលឹកឡើងវិញនិតិវិធីនៃការប្រប្រាស់ថវិកា និងការទូទាត់ ៤. ធ្វើការផ្ទៀងផ្ទាត់លើរបស់ប្រើប្រាស់របស់កម្មវិធី ASPIRE និងបិទប័ណ្ណសំគាល់ ៥.កំណត់ផែនការជាក់លាក់សម្រាប់អនុវត្តសកម្មភាពធ្វើយ៉ាងណាឱ្យរួចរាល់យ៉ាងយូរខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។