ថ្ងៃច័ន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយ យោធាខេត្ត និងប៉ូលីសស្រុក បានចេញល្បាតកន្លែងភិរក្សជលផល ឡូត៍លេខ០៦ នៅពេលយប់ ប្រទះឃើញ ជនសង្ស័យមួយក្រុមមានកាណូតចំនួន០២ គ្រឿង
កំពុងលបលួចធ្វើសកម្មភាពនេសាទ ដោយឧបករណ៍នេសាទអួនអូសទឹកសាប ពេលនោះក្រុមសមត្ថកិច្ចយើងបានបើកកាណូត សំដៅទៅ ជនសង្ស័យបានដឹងខ្លួនក៍កាត់ផ្ដាច់ខ្សែរត់គេចខ្លួនបាត់ នៅចំណុច ក្នុងកន្លែងអភិរក្សជលផលឡូត៍លេខ០៦ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់វត្ថុតាង(បំផ្លាញចោល)៖សាច់អួនមុខប្រវែង ២៥មបណ្ដោយ ៣៥ម ក្រឡា ០,០២ម ទៅ ០,០៤ម,ខ្សែអូសទាញប្រវែង៦០ម ,ខ្សែភ្លើងប្រវែង ២៥ម,ច្រវ៉ាក់ប្រវែង២៥មនិងត្រីចំរុះទម្ងន់៤០គីឡក្រាម(ខូចគុណ
ភាព)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម