មាតិកា
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត និងវិធានការការពារ និងទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២១
89

ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត និងវិធានការការពារ និងទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងរៀតណាម។ 

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter