ថ្ងៃចន្ទ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរ បានបើកកិច្ចប្រជុំ ពិភាក្សាដើម្បីពិនិត្យផ្ទៃដីដាំដុះស្រូវប្រាំងក្នុងខេត្តពោធិ៍សាត់ ក្រោមការដឹកនាំពី លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោកអភិបាលរង ស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញសំខាន់ៗ ប្រធាន-ប្រធានការិយាល័យកសិកម្មក្រុង/ស្រុក សរុប ១៩រូប/ស្រី០២ រូប។
លទ្ធផលនៃកិច្ចប្រជុំបានឯកភាពប្រមូលនូវទិន្នន័យ ផ្ទៃដាំដុះសរុប ~ដំណាក់កាលលូតលាស់ និងទិន្នផលប៉ាន់ស្មានជារួមក្នុងខេត្តដើម្បីរៀបចំរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម