ថ្ងៃអង្គារ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំណែនាំដល់អាជីវករដែលចិញ្ចឹមត្រី ឆ្តោ និងត្រីគ្រប់ប្រភេទដើម្បីប្រមូលជាក្រុមអាជីវកម្មចិញ្ចឹមត្រី នៅក្នុងឃុំកំពង់លួង ដោយមានការចូលរួមពីលោកអភិបាលរងស្រុក អជ្ញាធ័រឃុំ នាយខណ្ឌ នាយផ្នែកនិង សង្កាត់រដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការចិញ្ចឹមត្រីបន្ថែមក្នុងបែ ស្រះ ការផ្តល់បច្ចេកទេសចិញ្ចឹមត្រី ការថែទាំ ការផ្តល់ចំណី ការកាត់បន្ថយធាតុចូលសម្រាប់ដំណើរការអាជីវកម្ម និងស្វែងរកទីផ្សារដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រីក្នុងស្រុក កាត់បន្ថយការនាំចូលត្រីពីក្រៅខេត្ត និងប្រទេសជិតខាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម