មាតិកា
កិច្ចប្រជុំបូកសរុបសកម្មភាពការងារកសិកម្មឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារកសិកម្មឆ្នាំ២០២១
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២១
93

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារកសិកម្មឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារកសិកម្មឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ដោយមានការចូលរួមដោយ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុង ស្រុក  ទីប្រឹក្សាគម្រោងASPIRE , តំណាង អង្គការ JICA  និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត សរុប ៤០ នាក់/ស្រី១០ នាក់ ។ 
កិច្ចប្រជុំនេះក្នុងគោលបំណង ៖ 
១. ប្រមូលនូវរាល់សកម្មភាព និងបញ្ហាប្រឈមដែលបានអនុវត្តឆ្នាំ២០២០ កន្លងមក ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តរបស់គ្រប់អ្នកពាក់ព័ន្ធ និងការស្វែងយល់ពីគ្នាទៅវិញទៅមកនូវផែនការសកម្មភាពអនុវត្តបន្តក្នុងឆ្នាំ២០២១ នេះ ។
២.ដើម្បីធ្វើឱ្យសង្គត់ភាពគ្នានូវរាល់សកម្មភាពដែលបានលើកឡើងក្នុងឆ្នាំ២០២១ ជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ។
៣.បង្កើនកិច្ចសហការជាមួយអង្កការដៃអភិវឌ្ឈន៍គម្រោងឬ កម្មវិធីទាក់ទងនិងវិស័យកសិកម្ម សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្ត២០២០-២០២៣  និង ផែនសកម្មភាពប្រចាំឆ្នាំ២០២១របស់មន្ទីរកសិកម្ម ទទួលបានលទ្ធផលល្អប្រសើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter