ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទិ១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់បន្លែសុវត្ថិភាពដំឡូងមី ផ្លែស្វាយនិងមាន់សាច់របស់កម្មវិធីASPIRE ក្រោម
អធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកជំរុញបង្កើនផលិតកម្ម និងការប្រើប្រាស់បន្លែសុវត្ថិភាព និងកសិផលផ្សេងទៀត ដែលមិនបង្កផលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឬអ្នកហូបចុក។ ពិធីនេះក៏ត្រូវបាន ចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឪឡឹកលឿង និងមាន់សាច់ ចំនួន១៦ និងអនុសារណៈយោគយល់ (MoU)
ចំនួន ២ និងមានអ្នកចូលរួមសរុបចំនួន ១៥២ នាក់ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម