ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំតូចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំបទបង្ហាញស្តីពីការបង្កើតមុខរបរកសិកម្មក្នុងដំណាក់កាល COVID-19 ដោយមានកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងអង្គការពាក់ព័ន្ធដែលអនុវត្តលើវិស័យកសិកម្ម ។ កិច្ចប្រជុំនេះ ប្រព្រិត្តទៅ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងមាន ការចូលរួមដោយក្រុមការងារអង្គការ EPDO និង លោកប្រធាន អនុប្រធានការិយាល័យជំនាញសរុប ៩នាក់/ស្រី ២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម