ថ្ងៃពុធ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តី ចូលរួមសិក្ខាសាលាមួយនៅខេត្តកែប ស្តីពីមេរៀនបទពិសោធន៍វគ្គបណ្តុះបណ្តាលអំពីដេមីសាស្រ្តបសុព្យាបាល អនុវត្តនៅកម្ពុជាជំនាន់ ៧ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ/អគ្គនាយកដ្ឋានសុខភាព
សត្វនិងផលិតកម្មសត្វ ។គោលបំណងរបស់វគ្គ:
- ផ្តល់ចំណេះដឹងនិងជំនាញសមស្រប ព្រមទាំងឱកាសការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួននូវការអនុវត្តន៍ អង្កេតតាមដាន ឃ្លាំមើលជំងឺសត្វ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វ និងឆ្លើយតបទៅនឹងការផ្ទុះជំងឺសត្វទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ។
- មានលទ្ធភាពរៀបចំផែនការ និងចុះអង្កេតស្រាវជ្រាវនិងឆ្លើយតបនៅពេលផ្ទុះជំងឺ
-មានលទ្ធភាពក្នងការធ្វើការសិក្សាស្រាវជ្រាវពីជំងឺសត្វផ្សេងៗនៅក្នុងស្រុក/ខេត្តរបស់ខ្លួន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម