មាតិកា
កិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៨ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២១
103

ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨  ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៨ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និងអង្គភាពនានាជុំវិញខេត្ត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានរបៀបវារ: ចំនួន០៧ យកមកពិនិត្យ និងពិភាក្សារួមមាន៖
 ១. ពិនិត្យកូរ៉ុម
 ២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
 ៣. ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំ
សាមញ្ញលើកទី៧ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
 ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
 ៥. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត
 ៦. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់
ក្រុមប្រឹក្សាខេត្ត
 ៧. បញ្ហាផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter