ថ្ងៃព្រហស្បតិ៍ ០៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ បានចុះទៅពិនិត្យ ពង្រឹងការយាម ប្រចាំការ ការពារកន្លែងអភិរក្សជលផល ជ្រោយស្ដី កំពង់ប្រាក់ និងអភិរក្សជលផល លេខ០៦។ លោកនាយខណ្ឌ ក៏បានដឹកនាំ
កិច្ចប្រជុំពង្រឹងកំលាំង ដោយមានការចូលរួមពី លោកនាយ ផ្នែកក្រគរ នាយសង្កាត់កំពង់លួង នាយសង្កាត់ កណ្ដៀង កងកំលាំងប្រដាប់អាវុធ និងសហគមន៍នេសាទ ដើម្បីចាត់វិធានការណ៍ ទប់ស្កាត់បង្រ្កាបអោយខានតែបាន និងទាន់ពេលវេលានូវរាល់ បទ ល្មើសកើតមាននៅក្នុង កន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម