ថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស្រី ជ័យ ចន្នី បានដឹកនាំកសិករ ក្នុងគម្រោង CPP-11 ចំនួន០៥ នាក់ មកទស្សន:កិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ លើការងារដាំដុះ ដំណាំបន្លែ និងការចិញ្ចឹមមាន់នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប រួមជាមួយដោយក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៃ ក្រសួងកសិកម្ម និងមន្ត្រីក្នុងគម្រោងទាំង០៣ ខេត្ត ចំនួន០៣ នាក់ ស្រី ០២ នាក់ និងក្រុមកសិករចូលរួម មកពី ខេត្ត កំពង់ឆ្នាំង បាត់ដំបង និងខេត្ត ពោធិ៍សាត សរុបចំនួន ២១ នាក់ ០៤ បានចុះនៅ ភូមិ ភ្នំប្រាសាទ ឃុំ អូរប្រាសាទ ស្រុក មង្គលបូរី ពិនិត្យចំការបន្លែ របស់កសិករកម្មវិធីវិធី ASPIRE ដាំ ប៉េងប៉ោះឈើរី ចំការ ខាត់ណាផ្កាលឿង ម្ទេសហាវ៉ៃ ខាត់ណាផ្កាខៀវ ខាត់ណាដើម ជិវ៉ាន់ស៊ុយ និង ចំការកសិករនៅភូមិ ពង្រ សង្កាត់ កំពង់ស្វាយ ស្រុក សេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ពិនិត្យចំការបន្លែ ការ៉ុត ខ្ទឺមបារាំង ប៉េងប៉ោះឈើរី និងការចិញ្ចឹមមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម