មាតិកា
សកម្មភាពពិនិត្យការចិញ្ចឹមត្រីអណ្តែងក្នុងស្រះតង់ផ្លាស្ទិក ក្រោមជំនួយរបស់កម្មវិធី ASPIRE ចំនួន ១២០ កន្លែង មូលនិធិកូវីដ១៩ របស់រដ្ឋាភិបាល ចំនួន ៤៤កន្លែង និងមូលនិធិខ្នាតតូចរបស់ ឯកឧត្តម ស៊ុយ សែម នៅស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២១
85

ថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ពពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងអមដំណើរដោយលោក ជិន ចាន់ថន នាយផ្នែកជលផលរាំងទិល ចុះពិនិត្យការចិញ្ចឹមត្រីអណ្តែងក្នុងស្រះតង់ផ្លាស្ទិក ក្រោមជំនួយរបស់កម្មវិធី ASPIRE ចំនួន ១២០ កន្លែង មូលនិធិកូវីដ១៩ របស់រដ្ឋាភិបាល ចំនួន ៤៤កន្លែង និងមូលនិធិខ្នាតតូចរបស់ ឯកឧត្តម ស៊ុយ សែម ចំនួន ២៣ កន្លែងសរុបនៅទូទាំងស្រុកបាកានចំនួន១៨៨កន្លែង ។  ដោយឡែក ពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមត្រីអណ្តែងក្រោមមូលនិធិខ្នាតតូចរបស់ ឯកឧត្តម ស៊ុយ សែម គឺចាប់ផ្តើមចិញ្ចឹមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មកទល់ពេលនេះ មានរយៈពេល ១ខែ ២០ថ្ងៃ ចំពោះការលូតលាស់ មិនមានភាពស្មើគ្នានោះទេ ដោយត្រីខ្លះមានទំងន់៦ទៅ៨ ក្បាល/គីឡូក្រាម និងខ្លះទៀតជាង ២០ក្បាល/គីឡូក្រាម ដូច្នេះជារួម ការប្រមូលផលអាចរយៈពេល ២ខែ ទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter