ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយ យោធាខេត្ត បានចេញល្បាត ក៏បាន ប្រទះឃើញ ជនសង្ស័យមួយក្រុមមានកាណូតចំនួន០២ គ្រឿងកំពុងលបលួចធ្វើសកម្មភាពនេសាទ ដោយឧបករណ៍នេសាទអួនអូសទឹកសាប ពេលនោះក្រុមសមត្ថកិច្ចយើងបានបើកកាណូត សំដៅទៅ ជនសង្ស័យបានដឹងខ្លួនក៍កាត់ផ្ដាច់ខ្សែរត់គេចខ្លួនបាត់ នៅចំនុចភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាង(បំផ្លាញចោល)៖សាច់អួនមុខប្រវែង ១៥ម
បណ្ដោយ ២៥ម ក្រឡា ០,០២ម ទៅ ០,០៤ម,ខ្សែអូសទាញប្រវែង ៦០ម ,ខ្សែភ្លើងប្រវែង ១៥ម,ច្រវ៉ាក់ប្រវែង១៥មនិងត្រីចំរុះទម្ងន់១០គីឡក្រាម(ខូចគុណភាព)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម