មាតិកា
លោកប្រធានមន្ទីរបាន ចុះពិនិត្យការចិញ្ចឹមត្រីឆ្តោរបស់ប្រជាពលរដ្ឋ នៅភូមិ ៤ ឃុំកំពង់លួង ស្រុកក្រគរ ចំនួន២១ គ្រួសារ
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២១
98

ថ្ងៃចន្ទ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមដំណើរដោយលោក ភុន សុវណ្ណា  នាយផ្នែកជលផលក្រគរបាន ចុះពិនិត្យការចិញ្ចឹមត្រីឆ្តោរបស់ប្រជាពលរដ្ឋ នៅភូមិ ៤ ឃុំកំពង់លួង ស្រុកក្រគរ ចំនួន២១ គ្រួសារ ។ បើតាមការសាកសួររបស់ក្រុមការងារ ជាមួយអ្នកចិញ្ចឹមផ្ទាល់ បានឱ្យដឹងថាត្រីឆ្តោដល់ពេលប្រមូលផលហើយ ក្នុងឃុំកំពង់លួងទាំងមូល បរិមាណសរុបមានចំនួន២.០០០តោន ប៉ុន្តែមិនទាន់មានទីផ្សារ ដោយសារខ្វះអ្នក ប្រមូលទិញត្រីយកទៅលក់ ឬកែច្នៃ។  អ្នកចិញ្ចឹមត្រី បានសំណូមពរមកដល់មន្ទីរ /ខណ្ឌ ក៍ដូចជាក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយរកទីផ្សារ និងជួយគៀគរ ឈ្មួញធំប្រមូលទិញត្រី ឱ្យពួកគាត់ផង ពីព្រោះ ការចំណាយលើដើមទុនច្រើន បើលក់ចេញ បានថ្លៃ នោះទើបបានប្រាក់ចំណេញ បើពុំដូច្នោះទេ
ប្រហែលជាខាត និងក្ស័យធុន និងអាចឈប់ប្រកបរបរចិញ្ចឹមត្រីឆ្តោបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter