មាតិកា
ការបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២១
102

ថ្ងៃចន្ទ១១កើត  ខែ ផល្គុន ត្រូវនឹងថ្ងៃទី២២ ខែ កុម្ភៈ ២០២១ 
សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ យោធាខេត្ត  ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ប្រទះ ឃើញជនសង្ស័យកំពុងធ្វើនេសាទដោយ ឧបករណ៍ឆក់ ពេលនោះជនសង្ស័យបានដឹងខ្លួនក៍រត់ចូលព្រៃគេចខ្លួនបាត់ដោយបន្សល់ទុកនូវវត្ថុតាង (បំផ្លាញចោល)៖ អាគុយ ៤០ អំពែ ចំនួន ០៦ គ្រឿង,ប្រដាប់បំលែងភ្លើងចំនួន ០៦ គ្រឿង,ដងឆក់ប្រវែង ២ម ចំនួន ០៦គូ,ខ្សែភ្លើងប្រវែង ២៥ ម។នៅចំនុចជ្រោយស្ដី ភូមិ ត្រពាំងស្មាច់ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter