មាតិកា
សកម្មភាព ចុះពិនិត្យស្ថានភាពការប្រមូលទិញ និងបរិមាណលក់ ប្រចាំថ្ងៃ និង តម្រូវការត្រី ជាមួយអាជីវករ តាមបណ្តាស្តង់ត្រីធំៗ ចំនួន០៤កន្លែង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២១
86

ថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពការប្រមូលទិញ និងបរិមាណលក់ ប្រចាំថ្ងៃ និង តម្រូវការត្រី ជាមួយអាជីវករ តាមបណ្តាស្តង់ត្រីធំៗ ចំនួន០៤កន្លែង ក្នុងខេត្តពោធិ៍សាត់ បានទទួលនូវព័ត៌មានដូចខាងក្រោម:
១.ត្រីនាំចូល
-ស្តង់ ហេង​ សល់​ មានទីតាំងនៅ ផ្សារភូ​ ពុយ ពោធិ៍សាត់ មានលក់ប្រភេទ​ ត្រីអណ្តែង​ ប្រមាណ៥០០គ.ក្រទៅ ៨០០គ.ក្រ ក្នុងមួយថ្ងៃ ,ត្រីក្រាញ់​ ៣០០គ.ក្រទៅ ៤០០គ.ក្រ ក្នុងមួយថ្ងៃ,ត្រីចាប​ ៥៦០ គ.ក្រទៅ ៧០០​ គ.ក្រ ក្នុងមួយថ្ងៃ ត្រីទីឡាបយ៉ាក្រហម​២០០គ.ក្រ ទៅ៣០០គ.ក្រ ត្រីរ៉ស​ ២៤០០គ.ក្រ ទៅ២៥០០គ.ក្រ ក្នុងមួយថ្ងៃ​ សរុប​ ប្រមាណ៣. ៩៦០គ.ក្រ ទៅ៤.៧០០គ.ក្រ ក្នុងមួយថ្ងៃ ។
-ស្តង់ មុំ​ ទក់​ មានទីតាំងនៅផ្សារ​ ភូ​ ពុយមានលក់ប្រភេទត្រី​ ដូចស្តង​ ហេង​ សល់​ ដែរ​ តែមានលក្ខណៈទ្រង់ទ្រាយនិងបរិមាណ
ច្រើនជាងប្រហែល​ ពី​ ៨.០០០គក​ ទៅ​ ជាង​ ៩០០០គក​ ក្នុងមួយថ្ងៃ។ 
-ស្តង់ តា ប៊ិន​ ទីតាំងនៅផ្សារ​ ភូ​ ពុយ លក់ត្រីតែពីរប្រភេទត្រី​មានត្រីរ៉ស់ និងត្រីអណ្តែង​ មានប្រមាណ​ ២.០០០គ.ក្រ ទៅ​ ២៣០០គ.ក្រ ក្នុងមួយថ្ងៃ។
-ស្តង់ ហៃ​ សល់​ នៅភូមិចំការ​ លក់តែត្រីអណ្តែង​ និងត្រី​ ដែលភាគ ច្រេីនយកទៅកែច្នៃ​ ជាត្រីឆ្អេីរ​ មានប្រមាណ៣.៥០០គ.ក្រ ទៅ៥.៥០០គក្រ ក្នុងមួយថ្ងៃ​។ 
~ជាក់ស្តែងសរុប​ ការនាំត្រីពី​ប្រទេសវៀត​ ណាម​ ក្នុងមួយថ្ងៃ
សំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត​ មានប្រមាណ​ ១៧.១៦០​ គ.ក្រ ទៅ​ ២១.៥០០គ.ក្រ ។ 
~ដោយឡែកត្រីឆ្តោរ​ មិនមានការនាំចូល​ ហេីយ​ មិនមានទីផ្សារដែរ​ ។ 
២)​ ត្រីក្នុងស្រុក​ បរិមាណលក់ ប្រហាក់ប្រហែល​ និងត្រី​ នាំចូលដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter