ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរបាយកាណ៍មន្រ្តីទីផ្សារមន្ទីរកសិកម្ម បានចុះស្រង់ស្ថិតិតំលៃផលិតបន្លែ ត្រី សាច់ ក្នុងផ្សារភួ ពុយ និងផ្សារធំថ្មី បានឱ្យដឹងថាតំលៃបន្លែមានស្ថេភាពតំលៃឡើងវិញបន្ទាប់ពីមានតំលៃចុះទាប តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២១ មក។ ប៉ុន្តែតំលៃបន្លែបច្ចុប្បន្ន ធ្វើ ឱ្យកសិករពេញចិត្ត និងអាចទទួលយកបាន។ ចំពោះតំលៃ ត្រី សាច់ ក៍មានតំលៃសមរម្យផងដែរ។
៚៚សូមរាយការណ៍ជូនតំលៃ បន្លែ ត្រី សាច់ លំអិតដូចខាងក្រោម:
១⁃ តំលៃបន្លែ : ឆៃថាវ ១គ.ក្រ ថ្លៃ ១០០០៛,តំលៃ១គ.ក្រ ថ្លៃ ២៥០០៛,ស្ពៃក្តោប ១គ.ក្រ ថ្លៃ ២៥០០៛,ខាត់ណាដើម ១គ.ក្រ ថ្លៃ ២៥០០៛,ត្រសក់ ១គ.ក្រ ថ្លៃ ២០០០៛,សាលាដ៍ ១គ.ក្រ ថ្លៃ ២០០០៛
ប៉េងប៉ោះ ១គ.ក្រ ថ្លៃ ២០០០៛,សណ្ដែកគួ ១គ.ក្រ ថ្លៃ ២៥០០៛
ត្រកួនចិន ១គ.ក្រ ថ្លៃ ២០០០៛,ស្ពៃខៀវ ១គ.ក្រ ថ្លៃ ២៥០០៛
ផ្កាខាត់ណា ១គ.ក្រ ថ្លៃ ៣០០០៛,ស្ពៃតឿ ១គ.ក្រ ថ្លៃ ៣០០០៛
ស្ពៃចង្កឹះ ១គ.ក្រ ថ្លៃ ៣០០០៛,ត្រប់មូល ១គ.ក្រ ថ្លៃ ២៥០០៛
ត្រប់វែង ១គ.ក្រ ថ្លៃ ៣០០០៛,ននោង ១គ.ក្រ ថ្លៃ ១៥០០៛
ត្រឡាច ១គ.ក្រ ថ្លៃ ២០០០៛,ល្ពៅ១គ.ក្រ ថ្លៃ ២០០០៛ ។
២⁃ ត្រី , សាច់ : ត្រីរ៉ស់ចិញ្ចឹម ១គ.ក្រ ថ្លៃ ៧០០០៛(ទិញចូល)និង
៨០០០៛(លក់ចេញ),ត្រីរ៉ស់ស្រែ ១គ.ក្រ ថ្លៃ ១៣០០០៛(ទិញចូល)និង១៥០០០៛ (លក់ចេញ),ត្រីឆ្ដោចិញ្ចឹម ១គ.ក្រ ថ្លៃ ១៣០០០៛(ទិញចូល)និង១៥០០០៛ (លក់ចេញ),ត្រីអណ្ដែងលឿង ១គ.ក្រ ថ្លៃ ៩០០០៛(ទិញចូល)និង ១០០០០៛(លក់ចេញ),ត្រីប្រា១គ.ក្រ ថ្លៃ ៥០០០៛ (ទិញចូល)និង៦០០០៛(លក់ចេញ)។សាច់ជ្រូកសុទ្ធ ១គ.ក្រ ថ្លៃ ២២០០០៛,សាច់គោល្អ១គ.ក្រ ថ្លៃ ៣៦០០០៛,សាច់មាន់ស្រែ ១គ.ក្រ ថ្លៃ ២៥០០០៛,សាច់ទា១គ.ក្រ ថ្លៃ ១២០០០៛។