មាតិកា
សកម្មភាព ចុះពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រីអណ្តែង ក្នុងស្រះតង់ប្លាស្ទិក នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្នុងក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០២ មីនា ២០២១
88

ថ្ងៃចន្ទ ៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រីអណ្តែង ក្នុងស្រះតង់ប្លាស្ទិក នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្នុងក្រុងពោធិ៍សាត់។តាមការលើកឡើងរបស់អ្នកចិញ្ចឹមត្រី ថាការចិញ្ចឹមត្រីជាការសាកល្បង ដោយសាងសង់ទំហំស្រះ (៤ម*៦ម) និងដាក់ចិញ្ចឹមកូនត្រី ចំនួន៦គ.ក្រ មកទល់នឹងពេលនេះ បានចំនួន ០៥ថ្ងៃហើយ។
ក្នុងពេលនោះដែរក្រុមការងារបាន សង្កេតឃើញថា សុខភាពត្រីល្អ ការស៊ីចំណីរបស់ត្រីបានច្រើន ការគ្រប់គ្រងទឹក និងការថែទាំតាមបទដ្ឋានបច្ចេកទេសវារីវប្បកម្ម ជាពិសេសត្រីអាចបន្សាំនិងមជ្ឈដ្ឋានជុំវិញ ត្រីមានសភាពធំលូតលាស់បានលឿន  និងអាចប្រមូលផលបាននៅរយៈពេលបីខែខាងមុខ ដោយទំងន់ត្រីអាចចន្លោះ ៥-៧ក្បាល/០១គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter