ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យ កសិ-ឧស្សាហកម្ម បានចុះពិនិត្យការងារសាងសង់ឡសំងួត នៅភូមិស្ទឹងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង
ខេត្ត ពោធិ៍សាត់ដែលអាចមានសមត្ថភាពសំងួតបាន៦តោនក្នុង០១លើក។
ឆ្លៀតឱកាសនោះក្រុមការងារបានចុះពិនិត្យ ការងារប្រមូលស្រូវពូជOMដោយទទួលបានទិន្នផលខ្ពស់ចាប់ពី ៦តោន ទៅ ៧តោននៅតំបន់នោះដោយ តំលៃលក់ ចេញ បាន ៩០០រៀល/០១គ.ក្រ។
យោងតាមរបាយការណ៍របស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ពីលទ្ធផលការងារបង្កបង្កើនផលស្រូវគិតត្រឹម ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១បានលើកបញ្ជាក់ថា ៖
ក-ដំណាំស្រូវប្រាំងអនុវត្តបាន ៣៣.៥៤៤ ហត ស្មើនិង ៣៥៣,០៩% និងការប្រមូលផល(ស្រូវចេញផ្កា ៣៣.១០៨ហ ត
ទុំ ២៩.១២៦ហតនិងច្រូតកាត់២៤.៥៥៦ហតស្មើ៧៣,២១%។ ចំពោះតម្លៃស្រូវ (ស្រូវក្រអូប ១.០០០៛-១.២០០៛/គ.ក្រ
ស្រូវOM ៩០០៛-៩៥០៛/គ.ក្រ) និង ទិន្នផល៤,៥៤០តោន/ហត។
ខ-ដំណាំរួមផ្សំ៖ផែនការ ៧២៩ហ ត អនុវត្តបានសរុប ៦៩៣ហតស្មើនឹង ៩៥,០៦%
គ-ដំណាំឧស្សាហកម្ម៖ផែនការ ៨.៦០៤ហត អនុវត្តបាន ១១.០៩៦ហត ស្មើ១២៨,៩៦% ។
ដោយសេចក្តីគោរពដ៍ខ្ពង់ខ្ពស់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម