មាតិកា
ទស្សនកិច្ច នៅចំការបន្លែកសិករ នៅភូមិទំព័រ ឃុំប្រម៉ោយ និងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង របស់អង្កការADRA គម្រោងប្រូម៉ាឃីត
ចេញ​ផ្សាយ ០៤ មីនា ២០២១
65

ថ្ងៃពុធ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមទស្សនកិច្ច នៅចំការបន្លែកសិករ នៅភូមិទំព័រ ឃុំប្រម៉ោយ និងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង របស់អង្កការADRA  គម្រោងប្រូម៉ាឃីត ដោយមានការចូលរួមពី មន្ត្រីជំនាញមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម អ្នកប្រមូលទិញបន្លែ ក្រុមហ៊ុនលក់ពូជដំណាំ និងកសិករដាំបន្លែមកពីស្រុកបាកាន មានមកពីឃុំរំលេច អូរតាប៉ោង បឹងខ្នារ បត់កណ្តោល សរុបចំនួន២៥ នាក់ គោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា និងដើម្បីជួបគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ បន្លែក្នុងខេត្តពោធិ៍សាត់ និងដើម្បីស្វែងយល់ពីការដាំដុះដំណាំថ្មីក្នុងខេត្ត មានដូចជាការុត ខ្ទឹមសរ ស្ពៃក្តោប ខាត់ណាផ្កាលឿង ។

ចំនួនអ្នកចូលទស្សនា
Flag Counter