មាតិកា
ពិធី កិច្ចសន្យាទទួលទិញ-លក់ បន្លែសុវត្ថិភាព រវាងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងឈ្មួញ ដែលអនុវត្តក្នងកម្មវិធី ASPIRE ដែលគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៤ មីនា ២០២១
241

ថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត/ស្រុករួមជាមួយ លោក ចូម សាមុត មន្ត្រីតំណាង MKC និងក្រុមការងារ បានរៀបចំកសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្នុងគម្រោង PPP ចំនួន ២២នាក់/ស្រី១០នាក់ មកពីភូមិបណ្តុំចំនួន ១០បណ្តុំ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកចុះកិច្ចសន្យាទទួលទិញ-លក់ បន្លែសុវត្ថិភាព រវាងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងឈ្មួញ ដែលអនុវត្តក្នងកម្មវិធី ASPIRE ដែលគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងអនុវត្តន៍ដោយ ក្រុមហ៊ុន មិត្តកសិករ ចំណាន MKC ។ 
ក្នុងពធីនេះមានការចូលរួមពី លោកប្រធានទីផ្សារ ASPIRE ១នាក់ មន្ត្រីមន្ទីរកសិកម្មខេត្ត ៣នាក់ ប្រធានក្រុមដាំបន្លែ  មេឃុំស្រែស្តុក សរុបសមាសភាគ ២៩នាក់ ស្រី១៣នាក់។ 
ជាលទ្ឋផលក្រុមឈ្មួញ និងក្រុមផលិតបានឯកភាពទិញ និងផលិត លក់ជូនក្នុងតម្លៃដែលឯកភាពគ្នាក្នុងកិច្ចកុងត្រា ៣ខែម្តង។

ចំនួនអ្នកចូលទស្សនា
Flag Counter