ថ្ងៃព្រហស្បតិ៍ ៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះកំណត់ចំណុចនិយាមកាបោះបង្គោលការព្រំប្រទល់ព្រៃលិចទឹក ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងលោក អ៊ុច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល និងលោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ព្រមទាំងមន្ត្រីជំនាញ សរុបចំនួន ០៧រូប។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងជំរុញ សម្របសម្រួលការងារបោះបង្គោលព្រំ ដោយការសហការណ៍ជាមួយមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពន្យល់ផ្សព្វផ្សាយដល់អ្នកដែលពាក់ព័ន្ធជាមួយនឹងការបោះបង្គោលព្រំដីព្រៃលិចទឹកនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម