នៅថ្ងៃចន្ទ ៩កើតខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពការដាំបន្លែ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ដោយបានពង្រឹងដល់ក្រុមយុវជន ឱ្យបង្កើនមុខរបរការចិញ្ចឹមជីវិតទាក់ទងនឹងវិស័យកសិកម្ម ដូចជា:ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ធ្វើស្រែជាដើម ដើម្បីរកប្រាក់ចំណូលផ្គត់ ផ្គង់គ្រួសារ។ ម្យ៉ាងទៀត បច្ចុប្បន្ន លោកក៍បានផ្តាំផ្ញើរឱ្យប្រុងប្រយត្ននិងការពារ នៃការរីករាលនៃជំងឺកូវីដ១៩ ដ៍សាហាវនេះ ដោយប្រើប្រាស់វិធីសំខាន់ ៣ ការពារ និង ៣កុំ ទាឱងអស់គ្នា។ ជាងនេះទៅទៀត ប្រសិនបើក្រុមយុវជនតម្រូវការបច្ចេកទេសកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងគាំទ្រគ្រប់ពេល។
~ដោយឡែកចំពោះ ពីតំលៃលក់រាយបន្លែ, ត្រី និងសាច់សំខាន់ៗ ក្នុងផ្សារពោធិ៍សាត់ និងផ្សារភូពុយ មានជារួម៖
⁃ បន្លែ :ឆៃថាវ ១គ.ក្រ ថ្លៃ ១៣០០៛ ម្រះ ១គ.ក្រ ថ្លៃ ២៨០០៛ ស្ពៃក្ដោប ១គ.ក្រ ថ្លៃ ២៥០០៛ ខាត់ណាដើម ១គ.ក្រ ថ្លៃ ២៥០០៛
ត្រសក់ ១គ.ក្រ ថ្លៃ ១៨០០៛ សាលាដ៍ ១គ.ក្រ ថ្លៃ ២៥០០៛ ប៉េងប៉ោះ ១គ.ក្រ ថ្លៃ ២០០០៛ សណ្ដែកគួ ១គ.ក្រ ថ្លៃ ២៥០០៛ ត្រកួនចិន ១គ.ក្រ ថ្លៃ ២០០០ ស្ពៃខៀវ ១គ.ក្រ ថ្លៃ ២០០០៛ ផ្កាខាត់ណា ១គ.ក្រ ថ្លៃ ៣៥០០៛ ស្ពៃតឿ ១គ.ក្រ ថ្លៃ ២៥០០៛
ស្ពៃចង្កឹះ ១គ.ក្រ ថ្លៃ ២៣០០៛ ត្រប់មូល ១គ.ក្រ ថ្លៃ ៣០០០៛ ត្រប់វែង ១គ.ក្រ ថ្លៃ ២០០០៛ ននោង ១គ.ក្រ ថ្លៃ ១៥០០៛ ត្រឡាច ១គ.ក្រ ថ្លៃ ២០០០៛ ល្ពៅ១គ.ក្រ ថ្លៃ ១៥០០៛
⁃ ត្រី , សាច់ :
ត្រីរ៉ស់ចិញ្ចឹម ១គ.ក្រ ថ្លៃ ៧៥០០៛(ទិញចូល)និង
៨០០០៛(លក់ចេញ)ត្រីរ៉ស់ស្រែ ១គ.ក្រ ថ្លៃ ១៤០០០៛(ទិញចូល)និង១៥០០០៛ (លក់ចេញ) ត្រីឆ្ដោចិញ្ចឹម ១គ.ក្រ ថ្លៃ ១៣០០០៛(ទិញចូល)និង១៥០០០៛ (លក់ចេញ) ត្រីអណ្ដែងលឿង ១គ.ក្រ ថ្លៃ ៩០០០៛(ទិញចូល)និង ១០០០០៛(លក់ចេញ) ត្រីប្រា ១គ.ក្រ ថ្លៃ ៥០០០៛ (ទិញចូល)និង ៦០០០៛(លក់ចេញ) សាច់ជ្រូកសុទ្ធ ១គ.ក្រ ថ្លៃ ២១០០០៛ សាច់គោល្អ ១គ.ក្រ ថ្លៃ ៣៥០០០៛ សាច់មាន់ស្រែ ១គ.ក្រ ថ្លៃ ២៥០០០៛ សាច់ទា១គ.ក្រ ថ្លៃ ១២០០០៛ ។
២.សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំនុចត្រែងឈូក ភូមិព្រែកក្របៅ ឃុំឣូរតាប៉ោង ជាលទ្ធផល រឹបឣូសវត្តុតាង ០១ករណី (បូមបឹង)៖
- ម៉ាស៉ីនបូមទឹកកម្លាំង ៦សេស ម៉ាក់ហ៉ី ណូតា ចំនួន០១គ្រឿង
- ទុយោទំហំ១តឹកកន្លះប្រវែង ២៥ម៉ែត្រ
- ក្បាលបូមទំហំ១តឹកកន្លះចំនួន១គ្រឿង