ថ្ងៃ អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង និងអនុសាខាកាកបាទក្រហមក្រុង ពោធិ៍សាត់បានយកអំណោយសង្រ្គោះ ដល់ប្រជាជនចំនួន០៩គ្រួសារ ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ កន្រ្ទាក់ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
អំណោយដែលផ្តល់រួមមានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និងទឹកសុទ្ធ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម