ថ្ងៃ អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ផ្នែករដ្ឋបាលជលផល រាំងទិលបានចូលរួម សហការជាមួយ លោកមេប៉ុស្តិមេទឹក លោកជំទប់ទី២ឃុំមេទឹកនិង សហគមន៏នេសាទចិន្តាយ បានចុះពិនិត្យជាក់ស្តែងការឈូសឆាយរុករាន ក្រោមបន្ទាត់ដីតំបន់៣ ចំនួន០២ទីតាំង៖
ក- នៅចំណុចបឹងកំពង់រំលីង ភូមិរបងរមាស ឃុំបឹងបត់កណ្តោល
ស្រុកបាកាន នៅក្រោមចំណុចបង្គោលលេខ១៥៨ចម្ងាយ៦៦៥ម
មាននិយាមកា X= 0369769 Y = 1409688
X= 0369768 Y = 1409689
វត្ថុតាងរួមមាន ៖ ដីព្រៃលិចទឹកបានឈូសឆាយលើកជាទំនប់អាង
ស្តុកទឹកមានកម្ពស់២ម ទទឹង ១០០ម និងបណ្តោយ១២០ម
ផ្ទៃក្រលា (១២០០ម៉ែត្រការ៉េ ) ។
ខ- នៅចំណុចខាងជើងបឹងត្រឡោក ភូមិរបងរមាស ឃុំ
បឹងបត់កណ្តោល ស្រុកបាកាននៅក្រោមចំណុចបង្គោលលេខ
១៥៨ ចម្ងាយ២៥មមាននិយាមកា ៖
X= 0369788 Y=1409149
X = 0369786 Y = 1409039
វត្ថុតាងរួមមាន ៖ ដីព្រៃលិចទឹកបានឈូសឆាយលើកទំនប់ធ្វើជាអាងស្តុកទឹកមានកំពស់ជើងទំនប់១,៨០ មទទឹង១០០មនិងបណ្តោយ
១៤០ម មានក្រឡាផ្ទៃ ( ១៤០០ម៉ែត្រការ៉េ )។
- ក្រោយពីបាន និត្យជាក់ស្តែងក្រុមសមត្ថកិច្ចចម្រុះបានឯកភាព
គ្នាស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យដើម្បីបង្ករសុំណុំរឿងផ្តន្ទាទោសតាមនិតិវិធីច្បាប់ស្តីពីជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម