មាតិកា
សកម្មភាព ចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់របស់ កសិករ ប្រាក់ សារឿន ស្ថិតនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ មីនា ២០២១
162

ថ្ងៃ សុក្រ១៣ កើត ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ លោក ស៊ិន សូរិយា ភ្នាក់ងារ CEW ឃុំអន្លង់រាបបានចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់របស់
កសិករ ប្រាក់ សារឿន ស្ថិតនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តាមការលើកឡើង របស់កសិករ បានប្រមូលផលបន្លែរួមមាន : 
១.ស្ពៃក្ដោប ចំនួន៥រងស្មើ៤៥០គុម្ព ដាំលើផ្ទៃដី២០០ម៉ែត្រការ៉េ ប្រមូលផលបាន ៥២៥គ.ក(មិនគិតហូប និងចែកអ្នកជិតខាង) លក់ដុំក្នុងតម្លៃ២០០០៛/គ.ក។
២.ខាត់ណាផ្កា ចំនួន៥រង ដាំលើផ្ទៃដី១៥០ម៉ែត្រ ការ៉េ ប្រមូលផល បានចំនួន១២៥គ.ក លក់ដុំក្នុង តម្លៃ៣០០០៛/គ.ក។
៣.ត្រសក់ទ្រើង ចំនួន៥រង ដាំលើផ្ទៃដី១៧៥ម៉ែត្រការ៉េ ប្រមូលផលបានចំនួន៣៦៨គ.ក លក់ដុំ ក្នុងតម្លៃ៨០០៛/គ.ក។
៤.ស្ពៃចង្កឹះ ចំនួន៤រង ដាំលើផ្ទៃដី១២០ម៉ែត្រការ៉េប្រមូលផលបបានចំនួន២២៥គ.ក លក់ដុំក្នុងតម្លៃ២០០០៛/គ.ក។
៥.ឆាយថាវ ចំនួន២រង ដាំលើផ្ទៃដី៣០ម៉ែត្រការ៉េ ប្រមូលផល បានចំនួន១៥០គ.ក លក់ដុំក្នុងតម្លៃ១៥០០៛/គ.ក ។
- បច្ចុប្បន្នគាត់បន្ត ដាំវគ្គ២ នៅដំណាំស្ពៃក្តោបបាន 
អាយុ បាន២៣ថ្ងៃហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter