ថ្ងៃសុក្រ ១៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
រួមដំណើដោយលោក នាយខណ្ឌ អភិបាលរងស្រុកកណ្តៀង នាយផ្នែករដ្ឋបាលជលផលក្រគរ នាយផ្នែករដ្ឋបាលជលផលរាំងទិល នាយសង្កាត់រដ្ឋបាលជលផលដីរនាត បានចុះអធិកាកិច្ចតាមដែននេសាទស្រុកកណ្តៀង ស្រុកបាកាន និងបានណែនាំក្រុមចំរុះយាមប្រចាំការក្នុងកន្លែងអភិរក្សជលផលលេខ៦ក្នុងស្រុកកណ្តៀង និងកន្លែងអភិរក្សជលផលដីរនាត ឡូត៍លេខ២ និងកន្លែងអភិរក្សសហគមន៍នេសាទបឹងផ្សោតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រកបាកាន អោយខិតខំការពារយាមល្បាតបន្ថែមទៀត ព្រមទាំងបានផ្តល់ថវិកាលើកទឹកចិត្តដល់គណះកម្មការសហគមន៍ យាមកន្លែងអភិរក្សបឹងផ្សោត ចំនួន១០០ ដុល្លាផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម