មាតិកា
លោកប្រធានមន្ទីរ បានចូលរួមពិនិត្យការចិញ្ចឹមត្រីអណ្តែងក្នុងតង់ របស់គម្រោងមូលនិធិសហគមន៍កសិកម្មខ្នាតតូច ស៊ុយ សែម ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ មីនា ២០២១
96

ថ្ងៃ សុក្រ១៣ កើត ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១  លោកប្រធានមន្ទីរ បានចូលរួមពិនិត្យការចិញ្ចឹមត្រីអណ្តែងក្នុងតង់ នៅឃុំរំលេច ស្រុកបាកាន របស់គម្រោងមូលនិធិសហគមន៍កសិកម្មខ្នាតតូច ស៊ុយ សែម ស្រុកបាកាន ខេត្តពោធិ៍សាត់  ហើយ បច្ចុប្បន្នកំពុងប្រមូលផលត្រីអណ្តែង ជាបណ្តើៗ ចាប់ពីថ្ងៃទី ១៣ ខែមីនា បានចំនួន០៦កន្លែង  ដោយមាន អ្នកប្រមូលទិញ ត្រីអណ្តែង ភាគច្រើនជាអ្នកក្នុងភូមិផ្ទាល់ ដោយលក់បានតំលៃ ៥០០០-៦០០០រៀល/គ.ក្រ ។
បរិមាណសរុបនៃការប្រមូលផលមានចំនួន ១.០៩៦គ.ក្រក្នុងនោះ ៖
១.កសិករ ឈ្មោះ ថង រឿន ភូមិប្រលាយរំដេង បានប្រមូលផល ត្រីបានចំនួន សរុប ១៤២គ.ក្រ។
២.កសិករ ឈ្មោះ ខៀវ ផន  ភូមិប្រលាយរំដេង បានប្រមូលផល ត្រីបានចំនួន សរុប ១៣០គ.ក្រ។
៣.កសិករ ឈ្មោះ ញឹល សុភា ភូមិប្រលាយរំដេង បានប្រមូលផល ត្រីបានចំនួន សរុប ១២៥គ.ក្រ។
៤.កសិករ ឈ្មោះ រ៉ាន់ ភីរ៉ា ភូមិស្តុកខ្លា  បានប្រមូលផល ត្រីបានចំនួន សរុប ៨៣គ.ក្រ។
៥.កសិករ ឈ្មោះ សុខ ពៅ ភូមិកូនត្នោត បានប្រមូលផល ត្រីបានចំនួន សរុប ១១០គ.ក្រ។
៦.កសិករ ឈ្មោះ ខ្វើ ម៉ៃ  ភូមិកូនត្នោត បានប្រមូលផល ត្រីបានចំនួន សរុប ៩២ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter