មាតិកា
លោកប្រធានមន្ទីរបានចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាទួលគ្រួស សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ មីនា ២០២១
74

ថ្ងៃ ច័ន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយក្រុមការងារ បានចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាទួលគ្រួស មានការចូលរួម លោកក្រួច សុខុន អភិបាលរងក្រុងពោធិ៍សាត់ និងជាប្រធានមណ្ឌល លោកគ្រូពេទ្យ និងកងកម្លាំង។
-ជាលទ្ធផលៈ*បូកយោងពីថ្ងៃទី៩ ដល់២៩ ខែមីនា ឆ្នាំ២០២១ៈ
-សរុប២៦៣នាក់ ស្រី១១៣នាក់ ក្មេង២៦នាក់ ស្រ្តីមាន ផ្ទៃ ពោះ៦នាក់។
-ពលរដ្ឋចេញសរុប ១៥២នាក់ ស្រី៦១នាក់ ក្មេង១១នាក់ ស្ត្រីមានផ្ទៃពោះ៤នាក់។
-បច្ចុប្បន្នកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ១១១នាក់ ស្រី៥២នាក់ ក្មេង១៦នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់។
*ពលករមកពីថៃ និងតាមបណ្តាខេត្តផ្សេងៗ។
-គ្រូពេទ្យ កងកម្លាំង និងក្រុមការងារ ៤៩នាក់ ចែកជា ២វេន។
លោក ឡាយ វិសិដ្ឋ បានថ្លែងអំណរគុណដល់ក្រុមការងារដែល បានខិតខំបំពេញតួនាទី និងការយកចិត្តទុកដាក់ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ ក្នុងនោះដែរលោកបាននាំយកអំណោយមានៈ មី ១០កេស  ទឹកសុទ្ធ ៥កេស  និងទទួលសំណូមពរលោក ក្រួច សុខុន​ អភិបាលរងក្រុង និងជាប្រធានមណ្ឌលចត្តាឡីស័ក ជួយជាវិទ្យុទាក់ទង ចំនួន៥គ្រឿង សម្រាប់ចែកជូនដល់ក្រុមការងារ
យាមប្រចាំការ ៥គោលដៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter