ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទួលគ្រួស នៅភូមិទួលគ្រួស សង្កាត់រលាប ក្រុងពោធិ៍សាត់ ។ លោកប្រធានក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យ បង្កើនការថែរក្សា អនាម័យ និងអនុវត្តតាមការណែនាំជាវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង៣កុំ» ដោយចាប់ពីខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។ សូមបញ្ជាក់ផងដែរថា នៅក្នុងមណ្ឌលចត្តាឡីស័ក ទួលគ្រួស មានប្រជាពលរដ្ឋ សរុបចំនួន១១១ នាក់ ដែលកំពុងតែធ្វើចត្តាឡីស័ក និងមានបងប្អូនគ្រោងនិងចេញចំនួន ២៧នាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។
ជាចុងក្រោយ ក្រុមការងារក៍បានផ្តល់នៅអាយកូម ចំនួន០៦គ្រឿង ដល់កងកំលាំងទាំង០៣ ប្រជាការពារ និងក្រុមគ្រូពេទ្យ សម្រាប់ការងារទំនាក់ទំនង បញ្ជូនដំណឹង និងរាយការណ៍ស្ថានភាព
ជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម