ថ្ងៃ ចន្ទ០៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២១ កំលាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំដោយលោក យូ សុវិចិត្រ នាយសង្កាត់កំពង់លួង រួមមាន យោធាខេត្ត កម្លាំងប្រជាការពារភូមិកំពង់លើ ដោយប្រើកម្លាំងសរុប ១២ នាក់ មធ្យោបាយកាណូតចំនួន០៤ គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំនុចជ្រោយស្ដី ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផល បាន ០១ករណី រុះរើសម្រាស់ ÷- ទំហំ ២៥ម៉ x ២៥ម៉ ចំនួន ០២កន្លែង។ សម្រាស់និងបង្គោលរបាំងដែលបានបង្ក្រាបកន្លងមកចំនួន ១២០០ដើម ត្រូវបានប្រមូល ជញ្ជូន ដាក់ហ៊ុំព័ន្ធ ជាសម្រាស់សម្រាប់ជម្រកត្រីមេពូជ នៅកន្លែងអភិរក្សជលផលជ្រោយស្ដី ចំនុចលូ០៧។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម