ថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមាន កម្លាំងយោធាខេត្ត បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំនុចអន្លង់រាំង ភូមិកំពង់ឡ ឃុំ កំពង់ពោធិ៍ ស្រុកក្រគរ ជាលទ្ធផល បាន ០១ករណី រុះរើសសម្រាស់ ÷
- ទំហំ ១០ម៉ x ១០ម៉ ចំនួន ០៣កន្លែង
សម្រាស់ដែលរុះរើស ត្រូវបានប្រមូល ដឹកជញ្ជូន យកមកដាក់ជាជម្រកត្រីមេពូជនៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម