ថ្ងៃសុក្រ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម (PRC) ដឹកនាំដោយលោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្ត និងជាប្រធានគណៈកម្មការ និងលោកហៃ ធូរ៉ា អនុប្រធានមន្ទីរ ដោយមានការចូលរួមពី ក្រុមការងារលទ្ធកម្ម សរុប ៩រូប /ស្រី ០១ រូប ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលវាយតម្លៃគម្រោងការបង្កើតបណ្តុំអាជីវកម្មវារីវប្បកម្ម (ត្រី/កង្កែប) នៃកិច្ចសន្យាជួលអ្នកខាងក្រៅ ដែលរៀបចំដោយអង្គការEPDO។ លោកហ៊ន់ សុវណ្ណ ប្រធានគណៈកម្មការវាយតម្លៃលទ្ធកម្មទីប្រឹក្សា (CEC) បានរាយការណ៍ពីលទ្ធផល នៃការវាយតម្លៃគម្រោងសំណើរបច្ចេកទេសនិងហិរញ្ញវត្ថុ ជូនប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មដើម្បីសម្រេចនិងផ្តល់អនុសាសន៍ ក្នុងការរៀបចំកំណត់ហេតុពីការវាយតម្លៃនេះជូនម្ចាស់មូលនិធិ (IFAD)សុំការមិនជំទាស់ដើម្បីអនុវត្តជំហានលទ្ធកម្មបន្ទាប់។
ឆ្លៀងឱកាសនេះលោកប្រធានមន្ទីរនិងក្រុមការងារក៏បានបន្តពិភាក្សានិងរកវិធីសាស្រ្តពីការជម្រុញការងារអនុវត្តអនុកម្មវិធី ការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យ បន្តការប្រមូលទិន្នន័យផលិតកម្ម និងការលក់កសិផលឱ្យបានទាន់ពេលេវេលាពីអនុកម្មវិធីទាំង៤។ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាការអនុវត្តការងាររអនុកម្មវិធីឱ្យទទួលលទ្ធផលល្អ ទាន់ពេលវេលាឆ្លើយតបតាមតម្រូវការកម្មវិធី ហើយត្រូវប្រកាន់ភ្ចាប់និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងការណែនាំរបស់អភិបាលខេត្ត ដើម្បីការពារការឆ្លងពីមេរោគកូវីដ១៩ ។