នៅថ្ងៃច័ន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពសកម្មភាពកម្មវិធីASPIREឆ្នាំ២០២១ ក្រោមអធីបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមដោយ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ និងទីប្រឹក្សាគម្រោងASPIRE សរុប ១៧នាក់ ស្រី ៥នាក់។គោលបំណង នៃកិច្ចប្រជុំ បង្ហាញវឌ្ឍនភាពតាមបណ្តុំអាជីវកម្ម និងការរៀបចំផែនការសកម្មភាព ផែនការថវិកា ព្រមទាំងប្រមូលការប្រមូលទិន្នន័យផលិតកម្ម និងការលក់នៃបណ្តុំអាជីវកម្ម និងផ្ទះសំណាញ់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម