ថ្ងៃអង្គារ ២កើត ខែចេត្រ ឆ្នាំជូត ទោស័កព ស២៥៦៤ ត្រូវថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ១០មករា បឹងកន្ទួត ស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបាននាំយកមីសាច់មាន់ចំនួន១០កេះធំ និងទឹកសុទ្ធហ្វ័រយូរ ចំនួន២០យួ។ លោកប្រធានក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការថែរក្សា អនាម័យ និងអនុវត្តតាមការណែនាំជាវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង៣កុំ» ដោយចាប់ពីខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម