នៅ វេលាម៉ោង ៣ រសៀល ថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ពពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងជាប្រធានគណៈកម្មាធិការសាខាសមាគម មិត្តបុគ្គលិកកសិកម្មបានអញ្ជើញធ្វើកម្មវិធីប្រគល់ថវិកា ចំនួន ៣.០០០.០០០ រៀល ដែលជាអំណោយជួយឧបត្ថម្ភ របស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនទៅលោក សៀម សៅ អតីតៈមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចូលនិវត្ត និងជាសមាជិកសមាគមមិត្តកសិកម្ម ត្រូវជាស្វាមីរបស់អ្នកស្រី នឹម សុខ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម