ថ្ងៃព្រហស្បត្តិ៍ ១១ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជលផល ផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលជលផលពោធិសាត់ដឹកនាំដោយលោក ភុន សុវណ្ណា សហការជាមួយកម្លាំងគណៈកម្មកាសហគមន៌នេសាទបឹងដងទឹកនាច។ បានចេញបង្ក្រាបបទល្មើសនេសាទ នៅកន្លែងអភិរក្សជលផលសហគមន៌នេសាទបឹងដងទឹកនាច ភូមិដងទឹកនាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ បាន០១ករណី ជនសង្ស័យរត់គេចខ្លួន បន្សល់ទុកវត្ថុតាងដូចខាងក្រោម :
- អាំងវែកទ័រ ចំនួន ០២ គ្រឿង
- អាគុយ៤០Aចំនួន០២
- ខ្សែភ្លើង ០៦ ម៉ែត្រ
- ដងឆក់ប្រវែង០២ម៉ែត្រចំនួន០៤ដើម
- ផាវគ្រាប់បែកចំនួន១៥គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម