មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះទៅសួរសុខទុក្ខក្រុមគ្រូពេទ្យ និងកងកម្លាំងការពារយាមកាម នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអ៊ុំ ស្ថិតក្នុង ភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង
ចេញ​ផ្សាយ ២៣ មេសា ២០២១
149

ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ២០២១  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះទៅសួរសុខទុក្ខក្រុមគ្រូពេទ្យ និងកងកម្លាំងការពារយាមកាម នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអ៊ុំ ស្ថិតក្នុង ភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង សមាសភាពចូលរួម អភិបាលរងស្រុក លោកមេប៉ុស្តិ៍ កងរាជអាវុធហត្ថ  អប់រំស្រុក កសិកម្មស្រុក និងក្រុមគ្រូពេទ្យប្រចាំការ ។
លោក ឡាយ វិសិដ្ឋ បានផ្តាំផ្ញើ សួរសុខទុក្ខ  ឱ្យយកចិត្តទុកដាក់ការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៣ការពារ-៣កុំ​ ព្រមទាំងបានប្រគល់ជូនដល់ក្រុមការងារ រួមមានៈ
-អង្ករ ២៥គីឡូក្រាម
-មី ៥កេស
-ទឹកសុទ្ធ(foryou) ១៥យួរ

ចំនួនអ្នកចូលទស្សនា
Flag Counter